
អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អញ្ជើញជាគណៈអធិបតីក្នុងពិធីបុណ្យបំបួសកុលបុត្រ នៅវត្តសុវណ្ណគង្គាវឌ្ឍនារាម ហៅវត្តទឹកពុះ
(ប៉ៃលិន)៖ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបុណ្យបំបួសកុលបុត្រ ចំនួន ១២នាក់ ដែលបានរៀបចំឡើងនៅ វត្តសុវណ្ណគង្គាវឌ្ឍនារាម ហៅវត្តទឹកពុះ ស្ថិតក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណងដើម្បីលើកស្ទួយ និងថែរក្សាព្រះពុទ្ធសាសនា ផ្ដល់ឱកាសឱ្យកុលបុត្រ បានសិក្សា រៀនសូត្រពីធម៌អាថ៌ វិន័យ និងសីលធម៌ ក្នុងព្រះពុទ្ធសាសនា ព្រមទាំងសងគុណមាតាបិតា ។ ពិធីនេះក៍មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះគ្រូ អ៊ុំ មង្គល ព្រះចៅអធិការវត្តសុវណ្ណគង្គាវឌ្ឍនារាម ហៅវត្តទឹកពុះ ព្រះសង្ឃ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសាលាក្រៅ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត ព្រមទាំង តាជី យាយជី ពុទ្ធបរិស័ទ ជិតឆ្ងាយ និងក្រុមគ្រួសារ របស់កុលបុត្រ យ៉ាងច្រើនកុះករ៕











