សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះផ្សព្វផ្សាយស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក និងកុមារ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្របំផុតជាស្ត្រីមានផ្ទៃពោះ ,ស្ត្រីស្ថិតក្នុងវ័យបន្តពូជ និងស្ត្រីមានកូនតូចអាយុក្រោម២ឆ្នាំ
លោកជំទាវ ស្រ៊ុន ស្រីនាង ហេរញ្ញិកសាខា និងជាភិរបាលរងខេត្ត បានមានប្រសាសន៍ថា៖ កម្មវិធីអប់រំផ្សព្វផ្សាយនេះ គឺក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរដែលពាក់ព័ន្ធទៅនឹងចំណេះដឹងផ្នែកសុខភាពបន្តពូជ ការថែទាំសុខភាពចំពោះស្ត្រីដែលកំពុងមានផ្ទៃពោះ ក្នុងអំឡុងពេលមុនសម្រាល កំពុងសម្រាល និងក្រោយពេលសម្រាលកូនរួច ដោយយកចិត្តទុកដាក់ថែទាំកូនមានអាយុក្រោម២ឆ្នាំ ដោយផ្តល់នូវអាហារបំប៉ន និងការទៅចាក់វ៉ាក់សាំង ដើម្បីការពារជំងឺផ្សេងៗឱ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យជាដើម..។ល។