មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន បើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តថវិកា និងកិច្ចការហិរញ្ញវត្ថុដល់ថ្នាក់ដឹកនាំជាស្ត្រី ដល់មន្ទីរជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
ប៉ៃលិន៖ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តថវិកាលើកិច្ចការហិរញ្ញវត្ថុដល់ថ្នាក់ដឹកនាំជាស្ត្រី ដល់មន្ទីរជំនាញជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ» ក្រោមអធិបតីភាពលោកស្រី ឡូញ ឈាង អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរងក្រុង ស្រុក តំណាងមន្ទីរជំនាញ និងមេឃុំ ចៅសង្កាត់ជាស្ត្រី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។