
មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ៥ករណី នៅក្នុងភូមិសាស្ត្រស្រុកបាធាយ
នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកបាធាយ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម អធិការដ្ឋាននគរបាលស្រុកបាធាយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ៥ករណី នៅចំណុចក្រពើប្រជល់ មុខវត្តអន្លង់ជ្រៃ និងចំណុចស្ពានស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ។











