
មន្ទីរព័ត៌មានខេត្តកោះកុង ពិភាក្សាបែងចែកតួនាទីភារកិច្ចដល់ក្រុមការងារត្រៀមផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២
លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យទាំង៥ និងមន្រ្តីកិច្ចសន្យា បើកការប្រជុំពិភាក្សាបែងចែកតួនាទីភារកិច្ចបង្កើតជាក្រុមការងារតាមផ្នែកនីមួយៗត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២។











