
ក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់វិវាទដីធ្លីទំហំជាង ២ ពាន់ម៉ែត្រការ៉េ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានសម្រុះសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យនូវករណីវិវាទដីធ្លីមួយកន្លែង ដែលមានផ្ទៃដីសរុប ២ ០៩៤ ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។











