
គម្រោងអ៊ុតបេតុងកៅស៊ូ (AC) លើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) សម្រេចបាន ៩០% ហើយ ដើម្បីត្រៀមទទួលស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញជាសេនាធិការ សហការជាមួយក្រុមហ៊ុនជំនាញ CTM កំពុងរំកិលការងារអ៊ុតបេតុងកៅស៊ូ (AC) ថ្មី លើកំណាត់មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ដែលរហូតមកទល់ពេលនេះ សម្រេចលទ្ធផលបានរហូតដល់ ៩០% ហើយ។











