
សម្រស់ដ៏អាថ៌កំបាំងនៃ «ប្រាសាទព្រះដំរី» ក្នុងរមណីយដ្ឋានប្រាសាទព្រះខ័ន (បាកាន) ខេត្តព្រះវិហារ
កប់ខ្លួនយ៉ាងស្ងប់ស្ងាត់ក្បែរផ្ទៃទឹកបារាយណ៍ព្រះដាក ប្រាសាទព្រះដំរី គឺជាស្ថាបត្យកម្មរាងពីរ៉ាមីតថ្នាក់ៗពីថ្មបាយក្រៀម ដែលមានរូបចម្លាក់ដំរីថ្មភក់ទោលឈរយាមយ៉ាងរឹងមាំនៅតាមជ្រុងខឿនប្រាសាទ។ វត្តមាននៃចម្លាក់ដំរីទាំងនេះ បានដើរតួនាទីជាឆ្មាំការពារទីសក្ការៈបូជាតាមក្បួនជំនឿសាសនាបុរាណ។











