
អភិបាលក្រុងពោធិ៍សាត់ ចុះត្រួតពិនិត្យ និងដោះស្រាយបន្ទាន់នូវទីតាំងជ្រាបទឹកនៅខ្នងទំនប់ក្រុមហ៊ុន សេវ ឌឹ ឡាហ្វ៍ ក្រោយមានការព្រួយបារម្ភពីប្រជាពលរដ្ឋ
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងជ្រាបទឹកនៅខ្នងទំនប់ចម្ការក្រុមហ៊ុន សេវ ឌឹ ឡាហ្វ៍ ក្រោយមានការព្រួយបារម្ភពីប្រជាពលរដ្ឋ។ តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ទឹកនោះត្រូវបានចម្រោះ និងបន្សុទ្ធរួច មិនប៉ះពាល់ដល់បរិស្ថានទេ ហើយក្រុមហ៊ុនក៏បានយកគ្រឿងចក្រ និងកម្លាំងមកដាក់ដីលុបចង្អូរជ្រាបទឹកនោះរួចរាល់ក្នុងថ្ងៃដដែល ដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋផងដែរ។











